អាថ៍កំបាំងគណិតវិទ្យា
អាថ៍កំបាំងគណិតវិទ្យា
គណិតវិទ្យា
គឺជាមុខវិទ្យា វិទ្យាសាស្ត្រមួយដែលសិក្សាអំពីរបៀបនៃការគិត ឬ ការ គណនា។
ការសិក្សាគណិតវិទ្យា
ចាំបាច់បំផុតត្រូវមានអារម្មណ៏ស្ងប់ ដិតដាម វិភាគ និង មិនបោះបង់។
មានមនុស្សជាច្រើននិយាយថា
គណិតវិទ្យាជាមុខវិទ្យាពិបាករៀនខ្លាំងណាស់ ដែលតែងតែពោលថា ខ្ញុំរៀនគណិតអត់ចូលសោះ!
អត់ចេះសោះ! ជាហេតុធ្វើអោយពួកគេអាចនិងបោះចោល។ ការគិតបែបនេះវាជាការខុសយ៉ាងធំធេងបំផុត
គណិតវិទ្យាមិនមែនទាមទារអោយអ្នកពូកែទើបរៀនបាននោះទេ បើរូបវិទ្យា គឺតម្រូវអោយចេះគណិតវិទ្យា
តែ គណិតវិទ្យាគឺ
បង្រៀនអ្នកមិនចេះអោយក្លាយជាអ្នកចេះ
មានន័យថា បង្រៀនអ្នកមិនចេះគិត អោយទៅជាអ្នកពូកែគិត ពូកែប្រើគំនិត នេះជាអាថ៍កំបាំងគណិតវិទ្យា។
មានមនុស្សជាច្រើនសិក្សាគណិតវិទ្យាគិតថា
បើខ្លួនអាចមើលលំហាត់យល់ អាចដោះស្រាយតាមបានគឺគ្រប់គ្រាន់ហើយ គឺខ្លួនចេះហើយ។ការគិតខ្លីបែបនេះវានិងធ្វើអោយយើង
នឹងមិនរីកចម្រើន និងគ្មានការគិត។បាន ប្រយោជន៏អ្វី បើគ្រាន់តែយល់
និងអាចដោះស្រាយតាមបាន ត្រូវគិតថា អ្វីដែលយើងកំពុងយល់នោះវានៅតែជាគំនិតរបស់គេដដែរ
មុននិងក្រោយយើង នឹងភ្លេចវាទៅវិញ ដូចនេះអ្វីដែលជាជម្រើសល្អ គួរព្យាយាមរកគំនិតស្រដៀង
នេះដើម្បីដោះស្រាយតាមបែបផ្សេង ហើយត្រូវមានសំនួរគ្រប់លំហាត់ថា ១
ហេតុអ្វីបានជាបែបនេះ? ២
ហេតុអ្វីបានជាគេគិតបែបនេះ? ៣ តើអាចគិតបែបផ្សេងបានដែររឺទេ? សំនួរទី ១
អាចអោយយើងយល់ពីលំហាត់ សំនួរទី២ អាចអោយយើងដឹងពីរបៀបនៃការគិត និង ស្វែងយល់ពីចំនុចសំខាន់មួយដែលយើងនឹកមិនដល់
ឬមិនធ្លាប់ជួប និង សំនួរទី៣ អាចអោយយើងចេះបំបែកគំនិត ។
ការសិក្សាលើលំហាត់គណិតវិទ្យា គឺជាការសន្សំគំនិត
ដូចជាការសន្សំលុយដាក់ក្នុងធនាគារនេះជាអាថ៍កំបាំងគណិតវិទ្យា។
មានអ្នកសិក្សាគណិតវិទ្យាខ្លះបានសួរថា
លំហាត់គណិតវិទ្យាមានរាប់លាន បែបនោះ តើយើងគួរតែចេះនូវវិធីសាស្រ្តរាប់លានទេ?
សំនួរបែបនេះ បង្ហាញពីបុគ្គល់ដែល រៀន
គ្រាន់តែចង់ដោះស្រាយលំហាត់ដែលគេដាក់អោយប៉ុណ្ណោះ មិនគិតថាលំហាត់បង្រៀនគេនោះទេ។
តាមគិត វាមិនខុសអី ពីអក្សរអង្គគ្លេស ដែលមានត្រឹម២៦តួ តែអាចបង្កើតជាពាក្យបានរាប់លាននោះដែរ។
លំហាត់១អាចមានដំណោះស្រាយច្រើនរបៀប
លំហាត់ច្រើនមិនប្រាកដថាត្រូវតែមានដំណោះស្រាយកាន់តែច្រើននោះទេ
តែអាចជាដំណោះស្រាយបែបដដែរៗ បើថ្មីក៏មិនច្រើនដែរ។
រាល់លំហាត់គណិតវិទ្យាទាំងអស់ សុទ្ធតែកើតចេញពីគំនិតរបស់អ្នកបង្កើត
វាអាស្រ័យទៅលើអ្នកនោះមានវិធីលាយបញ្ចូលគន្លឹះដោះស្រាយ តិចឬច្រើន ដែលគន្លឹះទាំងនោះមិនមែនជាគំនិតថ្មីទាំងស្រុងនោះទេ
តែវាអាច ជាគំនិតដដែរៗ នេះជាអាថ៍កំបាំងគណិតវិទ្យា។
IDEA
ការសិក្សាគណិតវិទ្យាត្រូវការរយះពេលយូរ និង តាមលំដាប់
គណិតវិទ្យាត្រូវរៀនរហូត់
រៀនចេះ មិនចេះប្រើ
ដូចរៀនមិនចេះ
គណិតវិទ្យាជាជី បណ្តុះដើមវិទ្យាសាស្រ្ត
សូមអភ័យទោសនេះគ្រាន់ជាអារម្មណ៍ ផ្ទាល់ខ្លួលពេលដែលខ្ញុំ រៀនថ្នាក់ទី១១។បើមានការការខុសឆ្គងសូមអភ័យទោសផង។
សូមអភ័យទោសនេះគ្រាន់ជាអារម្មណ៍ ផ្ទាល់ខ្លួលពេលដែលខ្ញុំ រៀនថ្នាក់ទី១១។បើមានការការខុសឆ្គងសូមអភ័យទោសផង។
Leave a Comment